News

ស្វាគមន៍វត្តមានកីឡាករថ្មីរបស់យើង Reo Kunimoto

ក្លិបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថាក្លិបបាននាំយកខ្សែការពារចំណូលថ្មីគឺកីឡាករ Reo Kunimoto។ កីឡាករសញ្ជាតិជប៉ុនរូបនេះមានវ័យ ២២ឆ្នាំ មានកម្ពស់ ១ ម៉ែត្រ ៨៧ នឹងបានចាប់អាជីពរបស់ខ្លូនជាមួយក្លិប Renofa Yamaguchi FC លីគទី ២​ ប្រទេសជប៉ុន។ កាលពីដូវកាលមុនកីឡាកររូបនេះលេងនៅក្លិប Tegevajaro Miyazaki លីគទី ៣ ប្រទេសជប៉ុន។ យើងសង្ឃឹមថា Reo នឹងជាកម្លាំងដ៏សំខាន់ក្នុងការជួយក្រុមសម្រាប់រដូវកាលក្រោយនេះឲ្យទទួលបានសម្មិទ្ធផលនានា។   

News

ការចូលរួមពានរង្វាន់យុវជនឆ្នាំ ២០២៤ របស់ក្រុមថ្នាលភ្នំពេញក្រោន

យុវជនថ្នាលភ្នំពេញក្រោនបានចូលរួមលេងពានរង្វាន់យុវជន ដោយក្នុងនោះមានយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ។ ការចូលរួមលេងពានរង្វាន់មួយនេះគឺក្នុងគោលបំណងឲ្យយុវជនរបស់យើងបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយយុវជននានាក្នុងប្រទេស។ លោក លី ហៀង អគ្គលេខាធិការក្លិបធ្លាប់បានបញ្ជាក់ថានេះគឺជារឿងដ៏ល្អមួយដើម្បីឲ្យយើងមានការប្រកួតប្រជែង និងមិនគិតលើលទ្ធផលខ្លាំងពេកនោះទេ ព្រោះជារឿងសំខាន់គឺការផ្តល់ពេលវេលាឲ្យពួកគេបានលេង។ ជាមួយគ្នានេះដែរ យុវជនរបស់យើងទាំង ២ ឈុតនេះបានលេងក្នុងពានរង្វាន់នេះ ៥ សប្តាហ៍ហើយ គិតមកដល់ពេលនេះ ដោយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ឯក្រុមអាយុក្រោម ១៦ ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ។

News