ការចូលរួមពានរង្វាន់យុវជនឆ្នាំ ២០២៤ របស់ក្រុមថ្នាលភ្នំពេញក្រោន

ការចូលរួមពានរង្វាន់យុវជនឆ្នាំ ២០២៤ របស់ក្រុមថ្នាលភ្នំពេញក្រោន

យុវជនថ្នាលភ្នំពេញក្រោនបានចូលរួមលេងពានរង្វាន់យុវជន ដោយក្នុងនោះមានយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ។ ការចូលរួមលេងពានរង្វាន់មួយនេះគឺក្នុងគោលបំណងឲ្យយុវជនរបស់យើងបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយយុវជននានាក្នុងប្រទេស។ លោក លី ហៀង អគ្គលេខាធិការក្លិបធ្លាប់បានបញ្ជាក់ថានេះគឺជារឿងដ៏ល្អមួយដើម្បីឲ្យយើងមានការប្រកួតប្រជែង និងមិនគិតលើលទ្ធផលខ្លាំងពេកនោះទេ ព្រោះជារឿងសំខាន់គឺការផ្តល់ពេលវេលាឲ្យពួកគេបានលេង។ ជាមួយគ្នានេះដែរ យុវជនរបស់យើងទាំង ២ ឈុតនេះបានលេងក្នុងពានរង្វាន់នេះ ៥ សប្តាហ៍ហើយ គិតមកដល់ពេលនេះ ដោយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ឯក្រុមអាយុក្រោម ១៦ ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ។

Leave a comment

Your email address will not be published. Required fields are marked *